ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា សាទរចំពោះអាមេរិក ដែលយល់ស្របលើ ការរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទៅរកអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងនូវអំណរសាទរចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់យ៉ាងច្បាស់ថា ភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយកម្ពុជាបានចាប់ផ្តើមធ្វើដំណើរទៅរកអនាគតមួយដ៏ភ្លឺស្វាង។ នេះបើតាមការបញ្ជាក់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដោយបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីថ្លែងការណ៍នេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់បណ្តាប្រទេសជាមិត្តទាំងអស់ មេត្តាកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាប្រជាជាតិអធិបតេយ្យ តាមរយៈការផ្តល់ និងពង្រឹងឱកាសដល់កម្ពុជា ក្នុងកិច្ចប្រកាន់ខ្ជាប់នយោបាយការបរទេសរបស់ខ្លួន ឯករាជ្យ អធិបតេយ្យ ប្រកបដោយតុល្យភាព ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ជារ៉ើយៗ។

ចំពោះសេចក្តីថ្លែងការណ៍លម្អិត មានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង