ខ្មែរប៉ុស្ដិ៍ Close

លោក អូបាម៉ា ទំនងជាបានបន្ទោសលោកត្រាំថា «ធ្វើពុតជាទទួលខុសត្រូវ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
លោក អូបាម៉ា ទំនងជាបានបន្ទោសលោកត្រាំថា «ធ្វើពុតជាទទួលខុសត្រូវ» លោក អូបាម៉ា

ថ្លែងនៅក្នុងសុទ្ទរកថាពីចម្ងាយក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតជនជាតិស្បែកខ្មៅដែលទើបបញ្ចប់ការសិក្សាពីមហាវិទ្យាល័យប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យ HBCUs កាលពីថ្ងៃសៅរ៍ លោកអូបាម៉ា បានថ្លែងថា អ្នកដឹកនាំអាមេរិកពីមុនៗភាគច្រើនពុំដែលបានធ្វើពុតជាទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួននោះទេ ។

លោកបានមានប្រសាសន៍ដូច្នេះថា៖

និយាយដោះស្មោះទៅ ជម្ងឺមួយប្រភេទនេះវាគ្រាន់តែបង្ហាញពីមូលដ្ឋាននៃវិសមភាព និងបន្ទុកនានាដែលបានទម្លាក់មកលើសហគមន៍ជនជាតិស្បែកខ្មៅអោយដោះស្រាយ ដូចដែលពួកគេធ្លាប់បានដោះស្រាយនៅក្នុងប្រវត្តិសាស្ត្ររួចមកហើយសម្រាប់ប្រទេសនេះ… ពួកយើងបានឃើញហើយ​ ពីផលប៉ះពាល់ដែលមិនមានភាពសមាមាត្រពី Covid-19 នៅក្នុងសហគមន៍របស់យើង… ជម្ងឺឆ្លងរាតត្បាតជាសកលមួយនេះវាបានពុះច្រៀកវាំងននអាមេរិកជាពីរជាងពេលណាៗទាំងអស់ ដូច្នេះហើយអ្នកដឹកនាំជាច្រើនតែងតែដឹងច្បាស់ពីអ្វីដែលពួកគេកំពុងធ្វើ ។ ភាគច្រើននៃពួកគេមិនដែលបាន «ធ្វើពុតជាទទួលខុសត្រូវ» នោះទេ ។

ការចេញមុខមករិះគន់រដ្ឋបាលរបស់លោកត្រាំបែបនេះបន្ទាប់ពីសហរដ្ឋអាមេរិកបានរងផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចជាខ្លាំងពុំធ្លាប់មាន ។ ប្រជាជនអាមេរិកប្រមាណ 1.4 លាននាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ ហើយក្នុងនោះ 88,000នាក់ បានបាត់បង់ជីវិត ។

លោកអូបាម៉ាក៏បានលើកឡើងអំពីការបាញ់សម្លាប់ជនជាតិស្បែកខ្មៅពីសំណាក់ប៉ូលីសផងដែរ ។ ឧទាហរណ៍មួយក្នុងចំណោមនោះ គឺមានជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Ahmaud Arbery កំពុងរត់ហាត់ប្រាណកាត់ផ្ទះរបស់បុរសជនជាតិស្បែកសនៅរដ្ឋ Gerogia ។ នៅពេលដែលបុរសជនជាតិស្បែកសនោះស្រែកសួរនាំ តែ Ahmaud Arbery ពុំឆ្លើយតប បុរសជនជាតិស្បែកសនោះក៏បានបាញ់សម្លាប់ Ahmaud Arbery ទៅ ។

លោកអូបាម៉ាក៏បានរិះគន់ប្រព័ន្ធយុត្តិធម៌ក្នុងរដ្ឋបាលរបស់លោកត្រាំផងដែរ ថានីតិរដ្ឋរបស់អាមេរិកកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ បន្ទាប់ពីមានការទម្លាក់ចោលបទចោទពីលោក Michael Flynn ។

បន្ទាប់មកគេឃើញលោកត្រាំ ស្ថានីយទូរទស្សន៍ Fox News បាននាំគ្នាលើកឡើងពីរឿងអាស្រូវ Obamagate ដែលថាជារឿងអាស្រូវដ៏ធំនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ៕

អត្ថបទទាក់ទង