គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះដែរ ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយគណៈប្រតិភូអន្តរក្រសួង (រួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)។
ក្នុងកិច្ចប្រជុំនេះដែរ កម្ពុជាបានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការវិវឌ្ឍ និងភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យជាពិសេសការអនុវត្តសិទ្ធិ និងសេរីភាពក្រោមពីកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១៦២ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់លើកទីពីរកាលពីឆ្នាំ២០១៤កន្លងទៅនេះ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខាងក្រោម៖