ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ឆ្លើយតបទៅថៃដែលចោទប្រកាន់កម្ពុជា ចំពោះការលើកឡើងពីបញ្ហាព្រំដែនក្នុង កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី

ដោយ៖សូ សែនឬទ្ធា | 53 នាទីមុន ព័ត៌មានទូទៅ 8
សម្តេចធិបតី ឆ្លើយតបទៅថៃដែលចោទប្រកាន់កម្ពុជា ចំពោះការលើកឡើងពីបញ្ហាព្រំដែនក្នុង កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី សម្តេចធិបតី ឆ្លើយតបទៅថៃដែលចោទប្រកាន់កម្ពុជា ចំពោះការលើកឡើងពីបញ្ហាព្រំដែនក្នុង កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ក៏ជាការផ្តល់ឱកាសមួយសម្រាប់កម្ពុជាលើកយកបញ្ហាព្រំដែនជាមួយថៃនិងគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការចោទថាកម្ពុជាលើកយកបញ្ហាព្រំដែនដែលជាបញ្ហាទ្វេភាគីជាមួយថៃទៅវេទិកាពហុភាគីនោះមិនត្រឹមត្រូវទេ ដោយសារនៅក្នុងវេទិកាពហុភាគីតួយ៉ាងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ គ្រប់ប្រទេសជាសមាជិកទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការចែករំលែកកង្វល់និងបញ្ហាដែលខ្លួន មានឱ្យសមាជិកគ្រួសារហ្រ្វង់កូហ្វូនីបានដឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ក្នុងការលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃនោះដែរ កម្ពុជាក៏បានលើកឡើងជាថ្មីអំពីគោលជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ជាពិសេសជំរុញឱ្យភាគីថៃចាប់ផ្តើមដំណើរការឡើងវិញជាបន្ទាន់នូវការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោក។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅក្នុងលទ្ធផលនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បានបង្ហាញពីការព្រួយបារម្ភចំពោះភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរគាំទ្រចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងអាវុធ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕


អត្ថបទទាក់ទង