ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ស ខេង ៖ សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 31
សម្ដេច ស ខេង ៖ សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ សម្ដេច ស ខេង ៖ សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានប្រកាសបដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលដកស្រង់សម្តីទណ្ឌិត សម រង្ស៊ី និយាយចោទប្រកាន់ មួលបង្កាច់លោក និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសរសេរដូច្នេះថា៖

ការលើកឡើងរបស់លោក សម រង្ស៊ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញនោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៊ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ។

ខ្ញុំសូមបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ។ ទណ្ឌិតរូបនេះសម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះ វាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។ គ្មានអ្នកណាហាមឃាត់ឡើយ។

ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់ខ្ញុំចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វីជាអាថ៍កំបាំងឡើយ ។ ការដែល សម រង្ស៊ី និយាយថា ខ្ញុំមានការលំបាកធ្វើការជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ គឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ។ ប្រការនេះ សម រង្ស៊ី ចង់ឲ្យសាធារណៈមតិ មានការភ័ន្តច្រលំមកលើរូបខ្ញុំ និងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។ ធាតុពិតគឺ សម រង្ស៊ី ទេ ដែលខ្ញុំពិបាកធ្វើការជាមួយ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំ និង សម រង្ស៊ី បានជជែកគ្នាតាមទូរសព្ទ័ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។ ខ្ញុំបានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ខ្ញុំ និង សម រង្ស៊ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះនៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម កឹម សុខា បានជំទាស់នឹងសេចក្តីព្រាងនោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចារត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត។

បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថាគឺ សម រង្ស៊ី ទេជាអ្នកបោកខ្ញុំ។

ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈដើម្បីដោះស្រាយបញ្ហាជាតិ ជាង៤០ឆ្នាំកន្លងមកហើយ។ ជោគជ័យនៃការបោះឆ្នោតអាណ្តិតទី៦កន្លងទៅនេះ បានបញ្ជាក់យ៉ាងច្បាស់តាមរយៈនូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង