ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា

នៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នាទឹកដីអង្គរ ខេត្តសៀមរាប ប្រតិភូជប៉ុន ដឹកនាំដោយលោក តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន បានមើលឃើញថា សេដ្ឋកិច្ច កម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនខ្លាំង ហើយជប៉ុននឹងគាំទ្រកម្ពុជាបន្ថែម ទៀត។

នៅក្នុងជំនួបនេះ លោក តាគុជិ យ៉ាណាជីម៉ូតុ បានគោរពថ្លែងអំណរគុណ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់លោក មកកាន់កម្ពុជាពេលនេះ ហើយលោកសូមសម្ដែង នូវការអបអរសាទរចំពោះជោគជ័យដែលទទួលបាននាកិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។ លោកក៏បានជម្រាបជូនថា នៅពេលនេះអ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើម មកវិនិយោគ នៅប្រទេសកម្ពុជាកាន់តែច្រើន, ប្រជាជន និងប្រជាជន ក៏មាន ទំនាក់ទំនងល្អផងដែរ។ លើសពីនោះទៅទៀតសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែ មានសន្ទុះ រីកចម្រើនយ៉ាងលឿន ដែលនេះជាការឆ្លុះបញ្ចាំងនូវកិច្ចប្រឹងប្រែង ដ៏ល្អរបស់កម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូន ចំពោះលោក តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ច ប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទី សំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូន កម្លាំងប្រតិបត្តិការថែរក្សា សន្តិភាព មកកម្ពុជាជាលើកដំបូង ហើយលើសពី នោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោត ឆ្នាំ១៩៩៣ ជប៉ុនក៏នៅតែបន្ត ជួយដល់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ប្រទេសកម្ពុជាផងដែរ៕

អត្ថបទទាក់ទង