ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់អនុវត្តគម្រោងពីរដែលមានទឹកប្រាក់សរុបជាង៤៣លានដុល្លារអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកសារ 54
រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់អនុវត្តគម្រោងពីរដែលមានទឹកប្រាក់សរុបជាង៤៣លានដុល្លារអាមេរិក រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសម្រាប់អនុវត្តគម្រោងពីរដែលមានទឹកប្រាក់សរុបជាង៤៣លានដុល្លារអាមេរិក

នៅថ្ងៃពុធទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់អនុវត្តគម្រោងពីរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា គម្រោងទាំងពីរនោះរួមមាន៖

១- ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ៣.៥៩៩ លានយ៉េន (ប្រមាណ ៣១,៥៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាបជំហានទី២»។

២- ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ១.៣៤០ លានយ៉េន (ប្រមាណ ១១,៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»៕

អត្ថបទទាក់ទង