ខ្មែរប៉ុស្ដិ៍ Close

សារថ្លែងអំណរគុណដល់បងប្អូនខ្មែរ-ចិន តែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1422
សារថ្លែងអំណរគុណដល់បងប្អូនខ្មែរ-ចិន តែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសារថ្លែងអំណរគុណដល់បងប្អូនខ្មែរ-ចិន តែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ-ចិនដែលតែងតែគាំទ្រដល់ការដឹកនាំប្រទេសរបស់លោករហូតមក ជាពិសេសបងប្អូនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនមកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគិនកម្ពុជា-ចិនទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យប្រទេសជាតិសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧% និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ លោក បានបញ្ជាក់ថា ចិន និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍៕

អត្ថបទទាក់ទង