ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ពិធីឆ្លងឆ្នាំសកលថ្មី ២០១៩ នៅវិមានឈ្នះឈ្នះ ប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សានិរន្តរ៍ភាពសន្តិភាព និងការអភិវឌ្ឍ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2751
លិខិតមិត្តអ្នកអាន៖ ពិធីឆ្លងឆ្នាំសកលថ្មី ២០១៩ នៅវិមានឈ្នះឈ្នះ ប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សានិរន្តរ៍ភាពសន្តិភាព និងការអភិវឌ្ឍលិខិតមិត្តអ្នកអាន៖ ពិធីឆ្លងឆ្នាំសកលថ្មី ២០១៩ នៅវិមានឈ្នះឈ្នះ ប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សានិរន្តរ៍ភាពសន្តិភាព និងការអភិវឌ្ឍ

រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ឈានចូលថ្ងៃទី១ ខែមករា ខណៈប្រជាពលរដ្ឋនៅ លើពិភពលោក ចាប់ផ្តើមទទួលអំណរស្វាគមន៍ឆ្នាំសកលថ្មី ២០១៩ នៅតំបន់ទីក្រុងរណបលីយ៉ុងផាត់ នៅទឹកដីភូមិសាស្ត្រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមុទ្រមនុស្ស ដែលចូលរួមស្វាគមន៍ឆ្នាំថ្មីនេះដែរ ជាមួយការ អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរ ខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។

ជាពិធីដ៏អធឹកអធម និងប្រកបដោយសេចក្តីសប្បាយរីករាយ ដែលពលរដ្ឋខ្មែរ ទទួលបានសមិ ទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលរំឭកគុណតម្លៃនៃ នយោបាយឈ្នះឈ្នះ ដែលបាននាំសុខសន្តិភាព ស្ថិរភាព ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនដែលធ្លាប់មានក្នុងរយៈ ពេលជាង៥០០ ឆ្នាំនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងរយៈពេល៣ ថ្ងៃនៃពិធីសម្ពោធ និងការតាំងពិព៍រណ៌សមិទ្ធផល និងផលិតផលផ្សេង ពីវិស័យរដ្ឋឯកជនដែលមានស្តង់ ជាង ៨០០ បានទាក់ទាញការចាប់អារម្មណ៍ពលរដ្ឋខ្មែរ និងបរទេសរាប់សែននាក់ឱ្យ មកទស្សនា និងបញ្ជាក់ពីការទទួលបានយ៉ាងពេញលេញ នូវផ្លែផ្លាសន្តិភាព និងការអភិវឌ្ឍ។

សន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជាតិកម្ពុជា មាននៅពេលនេះ មានអាយុ គ្រប់២០ឆ្នាំហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រោយពីការអនុវត្ត ដោយជោគជ័យ ដ៏ត្រចះត្រង់នៃនយោបាយឈ្នះឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និងយោធា របស់ក្រុមខ្មែរក្រហមជាមួយការចុះចូលចុងក្រោយរបស់មេ ដឹកនាំខ្មែរក្រហម រួមមាន ទាំងប្រមុខរដ្ឋប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូល បានមកសុំចុះចូលជាមួយ រដ្ឋាភិបាលកម្ពុជាដល់គេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

ពិធីឆ្លងឆ្នាំសកលនៅវិមានឈ្នះឈ្នះ មិនត្រឹមតែអបអរសាទរ វិមានអនុស្សាវរីយ៍ ឈ្នះឈ្នះដែលជានិមិត្តរូប នៃសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គម កម្ពុជាឡើយ ប៉ុន្តែគឺជាការបង្ហាញពីការចូលរួមការពារ ថែរក្សា និងស្រឡាញ់សុខ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។ តាមរយៈចម្លាក់ និងការតាំងពិព័រណ៌ស្នាដៃផ្សេងៗ ទាក់ទងនឹងនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋខ្មែរ ដែលបានទៅទស្សនា ពិតជានឹងទទួលបាននូវព័ត៌មានជាច្រើន ពីដំណើរកម្ពុជាក្នុង ការកសាងសន្តិភាព និងអភិវឌ្ឍ ប្រទេស ព្រមទាំងបណ្តុះគំនិត និងសេចក្តីស្រឡាញ់ សន្តិភាព។

ជាមួយនឹងអត្ថន័យនៃវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ និងចំនួនដ៏សន្ធឹកសន្ធាប់ នៃប្រជាពលរដ្ឋខ្មែរទៅ ទស្សនានិងស្វែងយល់ពីនយោបាយឈ្នះឈ្នះ ស្រឡាញ់ និងចូលរួមថែរក្សាសុខសន្តិភាពនេះ ពិតជាបានធ្វើ ឱ្យក្រុមអគតិមួយចំនួន ដែលរត់ចោលស្រុកមិនសប្បាយចិត្តឡើយ ព្រោះថាស្មារតីនៃជាតិនិយម សន្តិភាពនិយម បានស្ថិតនៅក្នុងដូងចិត្តប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យពួកគេមិនអាច បន្តការញុះញង់ពលរដ្ឋឱ្យដើរតាមការ ចង់បានរបស់ពួកគេ និងចៅហ្វាយនាយ បរទេសពួកគេបាន គឺពួកគេមិនចង់ឃើញពលរដ្ឋខ្មែរ មានសេចក្តីសុខ រស់នៅក្នុងសុខ សន្តិភាព និងការអភិវឌ្ឍឡើយ។ ហេតុដូច្នេះហើយបានជាពួកគេខិតខំបំភ្លៃ បំផ្លើស និងបំភ័ន្តមតិសាធារណៈ លើអត្ថន័យនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។

ប៉ុន្តែពួកគេភ្លេចគិតថាអ្វី ដែលពួកគេបានព្យាយាមបំផ្លាញសមិទ្ធផលសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្ន គឺគ្មានផលប្រ យោជន៍អ្វីទៀតឡើយ បានត្រឹមតែខាតពេល ចាញ់បោលពេលវេលា និងជាយុទ្ធសាស្ត្រវាយប្រហារដ៏ទ័ល ច្រកមួយរបស់ពួកគេ ដើម្បីបង្វែងការចាប់អារម្មណ៍របស់ពលរដ្ឋ លើការបែកបាក់ និងដំណើរបរាជ័យក្នុងយុទ្ធសាស្ត្រនយោបាយចាញ់ចាស់វស្សារបស់ពួកគេ។ ដោយសារពួកគេជាអ្នកគំរាមកំហែង ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ របស់កម្ពុជានេះហើយ បានជាគណបក្សដែលទទួលបង្គាប់បញ្ជាពីបរទេសក៏ត្រូវ បានរំលាយជនក្បត់ជាតិខ្លះបានរត់ចោលស្រុក និងខ្លះកំពុងតែឃុំខ្លួនឯងនៅក្នុងផ្ទះ។

ប្រជាពលរដ្ឋខ្មែរគាំទ្រជានិច្ច ចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដឹកនាំ ប្រទេសការពារសុខសន្តិភាព និងការអភិវឌ្ឍដែលមាន។ ក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៨ ខុសពីពេលបោះឆ្នោតកាល ពីខែកក្កដា ឆ្នាំ ២០១៣ ពលរដ្ឋ ខ្មែរឥឡូវនេះ បានរីករាយ និងទទួលផលផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ហើយបងប្អូនប្រជាពលរដ្ឋបានចូលរួមអបអរសាទរស្វាគមន៍ឆ្នាំសកល ឆ្នាំ២០១៩ ប្រកបដោយសុខសន្តិភាព និងក្តីសប្បាយរីករាយដោយគ្មានការភ័យព្រួយ ឡើយ។ បងប្អូនចូលរួមដោយក្តីស្រឡាញ់អស់ពីបេះដូង និងប្រកបដោយ មោទនភាព។ អ្នកដែលឈឺចាប់គឺក្រុមប្រឆាំងរត់ចោលស្រុកប៉ុណ្ណោះ ទេដែលបន្ត លក់ក្បាល ធ្វើកញ្ជះដាច់ថ្លៃជូនចៅហ្វាយបរទេសរបស់ខ្លួនដើម្បីមហិច្ឆតាអំណាច ទោះយកអធិបតេយ្យជាតិទៅដាក់ក្រោមបាតជើងបរទេស ឬឱនក្បាលដាក់ បរទេសក៏ក្រុមប្រឆាំង សប្បាយរីករាយធ្វើដែរ។ ក្រុមជនក្បត់ជាតិទាំងនេះ គួរបោះបង់មហិច្ឆតាបំផ្លាញខ្មែរ ព្រោះវាគ្មានវាសនា ល្អសម្រាប់អស់លោកទេ ព្រោះអស់លោកកកំពុងតែធ្វើអ្វីៗប្រឆាំងនឹងឆន្ទៈ និងគោលបំណងដ៏ពិសិដ្ឋរបស់ ប្រជាពលរដ្ឋគឺចងបានសុខសន្តិភាព និងការអភិវឌ្ឍ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩

អត្ថបទទាក់ទង