លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី មានសន្តានមនុស្សតិច្ឆានោ! »
ក្នុងព្រះពុទ្ធសាសនា និងដោយយោងតាមទស្សនៈកម្មផល គេបែងចែកមនុស្សជាបួនពួកគឺ មនុស្សមនុស្សោ (រូបជាមនុស្ស ចិត្តជាមនុស្ស), មនុស្សទេវោ (រូបជាមនុស្សចិត្តជាទេវតា), មនុស្សបេតោ (រូបជាមនុស្សចិត្តជាប្រេត) និងមនុស្សតិច្ឆានោ (រូបជាមនុស្សតែចិត្តជាតិច្ឆាន)។ ដោយឆ្លុះបញ្ចាំងមកក្នុងសង្គមយើងបច្ចុប្បន្ន មានមនុស្សបេតោ ឬមនុស្សតិច្ឆានោមួយក្រុមកំពុងបង្ហាញមុខច្បាស់ជាងគេ នោះគឺលោក សម រង្ស៊ី និងបក្ខពួក មួយចំនួនរបស់គាត់។
ហេតុអ្វីបានជាយើងអាចនិយាយបានយ៉ាងដូច្នេះ?
គឺយើងពិនិត្យសកម្មភាព និងទង្វើរបស់ពួកគេ។ ដោយសារតែមាន រូបជាមនុស្សតែសន្តានជាសត្វតិច្ឆាន ប្រភេទមនុស្សតិច្ឆានោមិនដែលគិតអ្វីល្អៗជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់សង្គមមនុស្សទូទៅ ក៏ដូចជាសម្រាប់ប្រទេសជាតិរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ មនុស្សដែលគេចាត់ចូលក្នុងជំពូកតិច្ឆានោនេះ គិតឃើញតែរឿងអាក្រក់ៗ និងគិតតែរកគំនិតបំផ្លាញអ្នកដទៃតែប៉ុណ្ណោះ។
ជាក់ស្តែង មនុស្សប្រភេទសម រង្ស៊ី និងបក្ខពួក មិនដែលយកខួរក្បាលដេកគិតពីរឿងធ្វើយ៉ាងណាឲ្យប្រទេសជាតិអភិវឌ្ឍន៍ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់ខ្លួនបានសុខសប្បាយ មានជីវភាពធូរធា និងរស់ក្នុងសុខសន្តិភាពឡើយ ប៉ុន្តែពួកគេដេកភ័យខ្លាចតែប្រទេសនេះអភិវឌ្ឍន៍ទៅមុខលឿន, ខ្លាចតែប្រទេសមានសុខសន្តិភាព និងខ្លាចតែប្រជាពលរដ្ឋមានសេចក្តីសុខ សប្បាយ ពីព្រោះបើមានអ្វីៗទាំងអស់នេះហើយ ពួកគេនឹងគ្មានអ្វីយកទៅឃោសនារកសំឡេងឆ្នោតឡើយ។ ក្នុងជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មានទាំងតំណាងរាស្ត្រក្នុងសភា មានទាំងសមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សារាជធានី ខេត្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ។ ប៉ុន្តែ ពួកគេមិនដែល នឹកឃើញគៀរគរថវិកា ឬនាំបច្ចេកទេសថ្មីៗពីបរទេសមក
អភិវឌ្ឍន៍ដើម្បីកែប្រែជីវភាពប្រជាជនក្នុងឃុំសង្កាត់ណាមួយជាគំរូដើម្បីបង្ហាញថា ខ្លួនអាចធ្វើបានល្អជាងគណបក្សកាន់អំណាចនោះឡើយ។
ផ្ទុយទៅវិញ សម រង្ស៊ី និងបក្ខពួកគិតតែចាំខ្ទប់ដង្ហើម ក្តិចត្រួយ និងប៉ែងជើងបក្សកាន់អំណាចកុំឲ្យដើរទៅមុខលឿនពេកក្រែងពួកគេអស់អីនិយាយ។ បើឃើញថាប្រទេសជាតិបានទទួលជំនួយអភិវឌ្ឍន៍ច្រើនពី បរទេស ពួកគេក៏ខំទៅបញ្ចុះ បញ្ចូលបរទេសកុំឲ្យផ្តល់ជំនួយឲ្យកម្ពុជាទៀត។ បើឃើញថា អ្នកវិនិយោគទុនកំពុងចូលមកកម្ពុជាកាន់តែច្រើន បង្កើតការងារនិងប្រាក់ចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាចំណូលរបស់ពលរដ្ឋកាន់តែកើន សម រង្ស៊ី និងបក្ខពួកខំរិះរកវិធីយ៉ាងណាដើម្បីកុំឲ្យអ្នកវិនិយោគទុននិងកម្មករ បានសុខ។ ជាក់ស្តែង ពួកគេតែងដឹកនាំបាតុកម្មហិង្សា រារាំងកុំឲ្យកម្មករផ្សេងចូលធ្វើការ ឬពេលខ្លះបង្កហិង្សាវាយកម្ទេច ដុតបំផ្លាញរោងចក្រ បង្កអស្ថិរភាពសង្គម ក្នុងបំណងធ្វើអោយអ្នកនិនិយោគទុនបរទេសបាត់បង់ជំនឿលើអាជ្ញាធរកម្ពុជា និងធ្វើឲ្យកម្មករ កសិករ បាត់បង់ចំណូល ដើម្បីពួកគេងាយញុះញង់ឲ្យងើបបះបោរប្រឆាំងរដ្ឋាភិបាល។
ការទាមទារឲ្រសហភាពអឺរ៉ុបឈប់ទិញអង្ករ, ឈប់ទិញទំនិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា និងទាមទារឲ្យផ្តាច់ EBA ជាដើមសុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងបំផុតដែលកើតចេញពីសន្តានមនុស្សតិច្ឆានោ។ គេមិនដែលឃើញឡើយថា សម រង្ស៊ី និងបក្ខពួកនាំយកអ្វីដែលជាផលប្រយោជន៍មកជួយប្រទេសជាតិ និងប្រជាជនខ្លួនឯងទេ តែបើបានជាចម្លងពីបរទេសវិញគឺចម្លងតែរឿងអាក្រក់ៗ។ ឧទាហរណ៍ជាក់ស្តែង រឿងល្អៗគគោកមិនខ្ចីនាំពីស្រុកគេមកជួយខ្មែរ ប៉ុន្តែបើឃើញប្រទេសណាកំពុងមានវិបត្តិវឹកវរ បង្ហូរឈាម និងកើតសង្គ្រាមស៊ីវិល និងមាន បរទេសទម្លាក់គ្រាប់បែកធ្វើឲ្យពលរដ្ឋស្លាប់ អត់បាយ និងអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិយ៉ាងដំណំ សម រង្ស៊ី ច្បាស់ជាចង់ចម្លងទិដ្ឋភាពទាំងនោះមកកម្ពុជាភ្លាម។ កាលពីបោះឆ្នោតឆ្នាំ ២០១៣ ពួកគេបានចម្លងបដិវត្តន៍នៅប្រទេសយូហ្គោស្លាវី, ក្រោយមកទៀត ចម្លងពីស៊ីរី និងលីប៊ីជាដើម។ ឥឡូវពេលឃើញប្រទេសវ៉េណេហ្ស៊ុយអេឡាកំពុងជួបបញ្ហាវឹកវរក្រោមការលូកដៃពេញ ទំហឹងនិងយ៉ាងចំហពីមហាអំណាចលោកខាងលិច សម រង្ស៊ី ក៏គិតចង់ចម្លងមេរោគដ៏អាក្រក់ នោះឲ្យចូលមកកម្ពុជាភ្លាម។
អ្នកនយោបាយជំពូកមនុស្ស តិច្ឆនោរូបនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេស មហាអំណាចលោកខាងលិចធ្វើមកលើកម្ពុជាឲ្យដូចដែលពួកគេធ្វើទៅលើប្រទេសវេណេហ្ស៊ុយអេឡាដូច្នោះដែរ។ តើទាំងនេះ មិនមែនជាទង្វើរបស់
មនុស្សតិច្ឆនោទេឬ?
ប្រភេទមនុស្សតិច្ឆនោនេះ ខុសគ្នាស្រឡះពីមនុស្សទេវោ( រូបជាមនុស្ស ចិត្តជាទេវតា)។ មនុស្សទេវោជាប្រភេទមនុស្ស ដែលទេវតាបង្កើតមកដើម្បីជួយស្រោចស្រង់ប្រទេសជាតិឲ្យរួចផុតពីគ្រោះមហន្តរាយ និងជួយការពារប្រទេសជាតិ និងប្រជាជនកុំឲ្យធ្លាក់ក្នុងភយន្តរាយណាមួយឡើយ។ ជាក់ស្តែង ពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មនុស្សតិច្ឆានោដេកអរ ឬដេកគងថ្ងាសធ្វើមិនដឹង ប៉ុន្តែ មនុស្សទេវោសុខចិត្តលះបង់ជីវិតប្រថុយស្លាប់ដើម្បីរំដោះប្រទេសឲ្យរួចផុតពីមហាសោកនាដកម្មនេះ។
មិនត្រឹមតែរំដោះពលរដ្ឋឲ្យរួចផុតពីស្លាប់ទេ មនុស្សទេវោថែមទាំង បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍឲ្យប្រជាជនបានស្គាល់ភាពសប្បូរសប្បាយដូចបច្ចុប្បន្ន។ ចំណែកមនុស្សតិច្ឆនោវិញមិនបានត្រេកអរនឹងសមិទ្ធផល ទាំងនេះទេ តែពួកគេចាំតែ
ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនេះទៅវិញ។ មនុស្សទេវោខិតខំស្វះស្វែងរកទីផ្សារលក់អង្ករ និងផលិតផលរោងចក្រដែលជាស្នាដៃរបស់កម្មករ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេធូរធារ តែមនុស្សតិច្ឆានោខិតខំរាំងខ្ទប់កុំឲ្យអង្ករខ្មែរនិងផលិតផល សម្លៀកបំពាក់និងស្បែកជើងខ្មែរ មានទីផ្សារនៅក្រៅបរទេស។
មនុស្សទេវោយកទ្រូងពាំងការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងការពារផលប្រយោជន៍កម្មករ កសិករខ្មែរ ខណៈដែលមនុស្សតិច្ឆានោ ឈរនៅខាងបរទេសហើយជំរុញឲ្យគេលូកដៃមកបំផ្លាញសន្តិភាព បំពានអធិបតេយ្យជាតិ និងបំផ្លាញប្រយោជន៍កម្មករ កសិករខ្មែរទៅវិញ។
ទាំងនេះជាឧទាហរណ៍ត្រួសៗ ដែលបង្ហាញឲ្យឃើញភាពខុសគ្នារវាងមនុស្សទេវោ និងមនុស្សដែលមានសន្តានតិច្ឆានោ។ យោងតាមទស្សនៈកម្មផល មនុស្សទេវោ ជាតិក្រោយនឹងចាប់កំណើតជាទេវតា ចំណែក មនុស្សតិច្ឆានោនឹងចាប់កំណើតជាប្រេតតិច្ឆាន។
ក្នុងគ្រាបច្ចុប្បន្នកាលនេះទៀតសោត មនុស្សតិច្ឆានោ គ្រាន់តែជាប្រភេទសត្វមូស រុយ ដែលចាំតែរំខានគេមិនឲ្យគេរស់បានស្រណុកសុខស្រួលតែប៉ុណ្ណឹង ប៉ុន្តែ ជំពូកមនុស្សដែលមានសន្តានតិច្ឆានទាំងនោះមិនអាចយកឈ្នះមនុស្សទេវោបានឡើយទាំងនៅក្នុងទេវកថា ក៏ដូចជានៅក្នុងជីវភាពជាក់ស្តែង។ លទ្ធផលបានបង្ហាញឲ្យយើងឃើញច្បាស់ហើយថា ពពួកមនុស្សតិច្ឆានោកំពុងទទួលរងកម្មផលយ៉ាងទាន់ហន់ដោយមិនចាំបាច់រង់ចាំជាតិក្រោយឡើយ។ ពួកគេត្រូវវិនាសប្រាស់ព្រាត់រកដីជ្រកមិនបានខណៈដែលមនុស្សទេវោនៅតែឈររឹងមាំក្នុងនាមជាអ្នកថែរក្សាការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរមិនឲ្យមានសត្រូវណាមកយាយីបានឡើយ។
ដោយយោងលើតថភាពជាក់ស្តែងទាំងអាណាចក្រ និងពុទ្ធចក្រ ទាំងផ្លូវលោក និងផ្លូវធម៌ ដែលកំពុងស្តែងឲ្យយើងឃើញ នឹងភ្នែកបែបនេះ ប្រជាពលរដ្ឋខ្មែរត្រូវបន្តរួមគ្នាកម្ចាត់ពពួកមនុស្សតិច្ឆានោកុំឲ្យនាំចង្រៃមកជាន់ដីខ្មែរជាដាច់ខាត៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម