ខ្មែរប៉ុស្ដិ៍ Close

ពិធីឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
ពិធីឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ពិធីឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម

កំពង់ចាម៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨នេះ លោក ហ៊ុន ម៉ានី តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តខែលជ័យសិរីសោភណមុនីរតនៈ ដែលស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំប្រសាសន៍ ការសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងថា នៅក្នុងអំឡុងឆ្នាំ១៩៧៥ ប្រទេសជាតិចាប់ផ្តើមកើតសង្គ្រាមក្នុងផ្ទៃប្រទេស រហូតដល់ក្រោមការដឹកនាំរបស់ពួក អាវខ្មៅ ប៉ុល ពត បានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ។ លោកបន្តថាចំពោះវត្តខែលជ័យសេរីសោភណ្ឌមុនីរតនៈក៏ត្រូវបានពួកគេយកធ្វើជាទីដាក់អាវុធ និងកន្លែងសំលាប់មនុស្សផងដែរ។ ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ទីវត្តអារាមខែជ័យត្រូវបានកសាង ឡើងវិញហើយត្រូវដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃនេះ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ក៏បានជំរុញអោយមន្រ្តីគ្រប់ជំនាញ អធិការស្រុកក្រុង មេឃុំ មេភូមិ អភិបាលស្រុកក្រុង នឹងមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត ត្រូវខិតខំបង្កើនការយកចិត្តទុក្ខដាក់បន្ថែមឲ្យខ្លាំងជាងនេះបន្តទៀត ពីបញ្ហាគ្រឿងញៀន ដែលនៅពេលបច្ចុប្បន្នកំពុងជះឥទ្ធិពលខ្លាំង ដល់សង្គមខ្មែរយើងទាំងមូល មិនថាចាស់ឬក្មេង គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺស្រទាប់យុវ័យតែម្តង ។ លោក គួច ចំរើន បន្ថែមទៀតថា ប្រសិនបើមានបងប្អូនកូនចៅ សាច់ញាតិណាមួយ នៅក្នុងគ្រួសារដែលបានសេពគ្រឿងញៀន ត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន នៅតាមមូលដ្ឋាន និងមណ្ឌលសុខភាពស្រុករបស់ខ្លួន ដោយជួយរក្សាការសំងាត់ និងមិនចំណាយថវិកាណាមួយឡើយ។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយកងកំលាំងសមត្ថកិច្ចចុះអន្តរាគមន៍ ត្រួតពិនិត្យតាមរថយន្តដឹកទំនិញធំៗ ក្នុង១សប្តាហ៍១ដងក្នុង ១ខែយ៉ាងតិចអោយបាន ៤ដង។ ដើម្បីចង់ដឹងថា តើរថយន្តធំៗ បើកបរនៅពេលយប់មានអ្នកប្រើប្រាស់សារធាតុញៀនដែលឬទេ៕

 

អត្ថបទទាក់ទង