ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណសមាជិកដែលចូលរួមផ្លាស់ប្តូរយោបល់ល្អៗក្នុងសន្និបាត ដើម្បីរិះរកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណសមាជិកដែលចូលរួមផ្លាស់ប្តូរយោបល់ល្អៗក្នុងសន្និបាត ដើម្បីរិះរកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណសមាជិកដែលចូលរួមផ្លាស់ប្តូរយោបល់ល្អៗក្នុងសន្និបាត ដើម្បីរិះរកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលចូលរួមផ្លាស់ប្តូរគំនិតយោបល់ល្អៗ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រយៈពេល៣ថ្ងៃមកនេះ ដើម្បីរិះរកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។

លោកបានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី ៤១ អាណត្តិទី៥ ដែលមានរយៈពេល៣ថ្ងៃ (១៨-២០ធ្នូ)គឺបានបញ្ចប់ហើយនៅកោះពេជ្យ។ អរគុណសមាជិកសមាជិកាដែលបានចូលរួមពិភាក្សាផ្លាស់ប្តូរនូវគំនិតយោបល់ល្អៗអស់រយៈពេល៣ថ្ងៃមកនេះ ដើម្បីរិះរកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល»។

លោកនាយករដ្ឋមន្រ្ដី ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បានបិទបញ្ចប់នៅម៉ោងជាង៦:០០ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។

សន្និបាតរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនេះ ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់។

ក្រោយបញ្ចប់សន្និបាតនេះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។ នៅក្នុងសន្និបាតនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ បានបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបផងដែរ ដែលធ្វើឱ្យសមាជិកអចិន្រ្តៃយ៍របស់ គណបក្សដ៏ចំណាស់នេះ មានចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន៨៦៥រូប ៕

អត្ថបទទាក់ទង