ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ វិធីការពារជំងឺកូវីដ-១៩ ដែលល្អប្រសើរ គឺនៅផ្ទះ និងបង្កើនរក្សាអនាម័យឱ្យបានខ្ពស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 42
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ វិធីការពារជំងឺកូវីដ-១៩ ដែលល្អប្រសើរ គឺនៅផ្ទះ និងបង្កើនរក្សាអនាម័យឱ្យបានខ្ពស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ វិធីការពារជំងឺកូវីដ-១៩ ដែលល្អប្រសើរ គឺនៅផ្ទះ និងបង្កើនរក្សាអនាម័យឱ្យបានខ្ពស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យបង្ការការពារជំងឺកូវីដ-១៩ ទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយវិធីការពារល្អជាងគេ គឺនៅផ្ទះ  កុំចាកចេញពីផ្ទះ មិនធ្វើដំណើរទៅណាមកណា បើគ្មានការចាំបាច់។ ទន្ទឹមនឹងនេះ បើអាចធ្វើទៅបាន គឺកុំចូលរួមជួបជុំគ្នានូវពិធីបុណ្យឆេងម៉េងខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ពិធីជួបជុំមួយចំនួនត្រូវបិទស្ទើរតែទាំងអស់ទៅហើយ ដូច្នេះសូមមន្ត្រីអាជ្ញាធរគ្រប់បណ្តាខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ-១៩ ដោយចាក់ឧបករណ៍បំពងសម្លេងនៅតាមមូលដ្ឋានគ្រប់ភូមិ/ឃុំ នេះជាការបញ្ជូនសារសម្លេងភ្លាមៗ ទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងលឺ ដើម្បីចូលរួមបង្ការ ការពារ និងប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំថ្ងៃ៕

អត្ថបទទាក់ទង