ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិច្ចប្រជុំ CLMTV ជាកិត្តិយសដ៏ធំសម្រាប់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល ដាក់ចេញគោលនយោបាយទេសន្តរប្រវេសន៍ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិច្ចប្រជុំ CLMTV ជាកិត្តិយសដ៏ធំសម្រាប់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល ដាក់ចេញគោលនយោបាយទេសន្តរប្រវេសន៍ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិច្ចប្រជុំ CLMTV ជាកិត្តិយសដ៏ធំសម្រាប់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល ដាក់ចេញគោលនយោបាយទេសន្តរប្រវេសន៍ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច CLMTV នៅថ្ងៃនេះ គឺជាកិត្តិយសខ្លាំងណាស់របស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយទេសន្តរប្រវេស៍ ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤។

លោកមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ដ៏មានសារៈខំាន់នេះ «CLMTV» ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយទេសន្តរប្រវេស៍ការងារ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ដែលផ្តល់អត្ថិភាពលើការកែតម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួន ដោយផ្តោតការយកចិត្តទុកដាក់លើក្របខណ្ឌគោនយោបាយជាតិគាំពារសង្គម និងការគាំពារពលករទេសន្តរប្រវេសន៍»៕

អត្ថបទទាក់ទង