ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា បន្តសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រសម្រាប់ថ្ងៃចុងក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
គណបក្សប្រជាជនកម្ពុជា បន្តសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រសម្រាប់ថ្ងៃចុងក្រោយ គណបក្សប្រជាជនកម្ពុជា បន្តសន្និបាតគណៈកម្មាធិការកណ្តាល នៅកោះពេជ្រសម្រាប់ថ្ងៃចុងក្រោយ

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្រាប់ថ្ងៃចុងក្រោយ នៃសន្និបាតរយៈពេល៣ថ្ងៃ។ សន្និបាតនេះដឹកនាំដោយ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។

ក្នុងថ្ងៃបើកសន្និបាតនេះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចសុទ្ធតែមានបញ្ហាប្រឈម ជាយថាហេតុនៃហានិភ័យដែលអាចកើតមានឡើង។ លោក ហេង សំរិន បានចាត់ទុកការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបជាប្រវត្តិសាស្ត្រមួយនេះ គឺជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច៥អាណត្តិមកនេះ នាពេលបច្ចុប្បន្ន មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥នាក់ បន្ទាប់ពីបញ្ចូលថ្មីចំនួន ៣៤២នាក់បន្ថែមទៀតកាលពីមហាសន្និបាត ខែមករា ឆ្នាំ២០១៨៕

អត្ថបទទាក់ទង