ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានគណបក្សភ្លើងទៀន ផ្ញើរលិខិតបកស្រាយពីកំហុស និងសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 62
អនុប្រធានគណបក្សភ្លើងទៀន ផ្ញើរលិខិតបកស្រាយពីកំហុស និងសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សភ្លើងទៀន ផ្ញើរលិខិតបកស្រាយពីកំហុស និងសុំទោសទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

យោងតាមការបង្ហោះផ្សាយនៅក្នុង Chanel Telegram ផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ថ្មីៗនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្ញើរលិខិតមួយ មកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំទោសនូវកំហុសដែលរូបលោកធ្លាប់បានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន ថាបានលួចសន្លឹកឆ្នោត។

ដើម្បីធ្វើលិខិតស្នើសុំទោស មកកាន់លោកនាយករដ្ឋមន្ត្រី លោក សុន ឆ័យ បានព្យាយាមទាក់ទងទៅលោក សយ សុភាព ក្នុងគោលបំណងឱ្យជួយនាំសារទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាមការបញ្ជាក់ក្នុងសាររបស់លោកនាយករដ្ឋមន្ត្រី ខណៈពេលនោះលោកកំពុងមានវត្តមាននៅប្រទេសឡាវ។ « សារឆ្លងឆ្លើយរវាងខ្ញុំនៅវៀងចន្ធ័ ប្រទេសឡាវជាមួយ សយ សុភាព រឿង ស៊ុន ឆ័យ ចង់សូមទោស។
ថ្ងៃ១៣កុម្ភះ២០២៣ ឆ្លើយពីវៀងចន្ទ័ប្រទេសឡាវ» ។ ក្រោយទទួលសារនេះ លោកនាយករដ្ឋមន្ត្រី បានបដិសេដ ដោយលើកឡើងក្នុងសារឆ្លើយតបវិញថា « យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៍លាបពណ៍ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត »។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារថា « យើងធ្លាប់បានគេសុំទោសច្រើនដង ហើយតែរឿងច្រំដែល នៅតែកើតឡើងទើបយើងចង់បញ្ចប់ វប្បធម៍រឿងដដែល ហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្សុី ធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នា ដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។ ពុំទទួលបានការអត់ទោសឱ្យទេឡើយ »។

អត្ថបទទាក់ទង