ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៣,៦៥៦គ្រួសារ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 223
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៣,៦៥៦គ្រួសារ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៣,៦៥៦គ្រួសារ

នាយឧត្តម​សេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន៣,៦៥៦គ្រួសារ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីក្រុមការងារជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោក លីញ យុទ្ធ អភិបាលរងស្រុកជាំក្សាន្ត និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិសេសប្រជាជនក្នុងភូមិ ចំបក់សែនជ័យ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម និងភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ៕

 

អត្ថបទទាក់ទង