ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបន្តសកម្មភាពជួសជុលផ្លូវទៅព្រំដែនឡាវ និងបន្តចុះសិក្សាជួសជុលវេទិកានៅទន្លេល្ពៅ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 131

នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ លោក​ ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកស្រី​ ស ចេង អញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុុងការជួសជុលថែទាំផ្លូវជាតិលេខ៩៤ (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង ៦១គម ចាប់ពីបំបែកផ្លូវជាតិលេខ៩ ស្រុកឆែប ដល់ កំពង់ស្រឡៅ (ព្រំដែនខ្មែរ-ឡាវ) កៀរសម្រួលផ្លូវ និងថែមល្បាយថ្មភ្នំ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ និងបន្តចុះពិនិត្យទីតាំងវេទិកាពិធីអ៊ុំទូកមាត់ទន្លេល្ពៅជាប់ប្រទេសឡាវ ដែលនឹងគ្រោងជួសជុលឡើងវិញ ។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្តបាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនក្រុមការងារជួសជុលផ្លូវរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកអាល់កុល និងថវិកាមួយចំនួន ព្រមទាំងផ្តល់នូវថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិបាលខេត្តជូន មេឃុំ និងជំទប់ ឃុំកំពង់ស្រឡៅពីរ ផងដែរ ៕

អត្ថបទទាក់ទង