ខ្មែរប៉ុស្ដិ៍ Close

អភិបាលរងខេត្តកែប រួមជាមួយគណៈប្រតិភូកម្ពុជា ជួបសំដែងការគួរសម ជាមួយលោក Taro Kono រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
អភិបាលរងខេត្តកែប រួមជាមួយគណៈប្រតិភូកម្ពុជា ជួបសំដែងការគួរសម ជាមួយលោក Taro Kono រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន អភិបាលរងខេត្តកែប រួមជាមួយគណៈប្រតិភូកម្ពុជា ជួបសំដែងការគួរសម ជាមួយលោក Taro Kono រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន

នៅរសៀលថ្ងៃទី​០៣​ ខែធ្នូ​ ឆ្នាំ២០១៨ ​លោក​ សោម​ ពិសិដ្ឋ​ អភិបាលរង ខេត្តកែប រួមជាមួយគណៈប្រតិភូកម្ពុជាបាន ជួបសំដែងការគួរសមជាមួយ លោក Taro Kono រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងការរបរទេស ជប៉ុន បានមានប្រសាសន៍ថា រដ្ឋាភិ បាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុនទាំងអស់រីករាយ និងបន្តជួយជានិច្ច ក្នុងការបន្ត ពង្រឹងលទ្ធិប្រជាធិតេយ្យ និងរួមចំណែកជួយកសាងសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន អប់រំ និងកិច្ចការផ្សេងៗ ដល់ប្រទសកម្ពុជាដើម្បី ពង្រឹងមិត្តកម្ពុជា ជប៉ុន សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា អោយរីកចម្រើន កាន់តែខ្លាំងថែម ទៀត។

រដ្ឋមន្រ្តីក្រសួងការរបរទេសជប៉ុន បានថ្លែងទៀតថា រូបលោកផ្ទាល់ រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនទាំងអស់ សូមអបអរសាទរចំពោះ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ហើយជា ពិសេសដែលគណបក្សប្រជាជនកម្ពុជា ដែលបន្តបានការដឹកនាំប្រទេស ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃប្រទេស កម្ពុជា បន្តទៀត ។

បន្ថែមពីនោះ លោកក៏បានលើកឡើងទៀតថា ប្រទេសជប៉ុន គឺជាកោះមិន មានស្ថានភាពភូមិសាស្ត្រល្អដូចកម្ពុជាទេ តែប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុនបានប្រឹងប្រែងការពារ និងកសាងណាស់ ហើយកម្ពុជាក៏នឹង អាចធ្វើបានដោយប្រជាជន និងថ្នាក់ដឹកនាំកម្ពុជាខ្លួនឯងផងដែរ៕

អត្ថបទទាក់ទង