ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 990
    នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុននាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

    ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

    សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ ដោយសម្តេចបានលើកឡើងថា «កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្តី បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយ ប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេ បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។

    នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ៕

    អត្ថបទទាក់ទង