ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព​ និងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព​ និងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវប្រកបដោយសុវត្ថិភាព​ និងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ

នៅវេលាម៉ោង៩.៣០នាទី​ព្រឹកថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ ២០១៨នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមជើងយន្ត​ហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាប្រកប ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លវវការរយៈពេល២ថ្ងៃ (៥-៦ ធ្នូ ២០១៨)។

ការអញ្ជើញដល់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក បូសេងខាំ វង់ដារ៉ា (Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ចេង ម៉ា​និត ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុ​ជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមានឥស្សរជន​ជាន់​ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូបផងដែរ៕

អត្ថបទទាក់ទង