ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាមិនថយក្រោយចំពោះការកាត់ក្តីសំណុំរឿងក្បត់ជាតិនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាមិនថយក្រោយចំពោះការកាត់ក្តីសំណុំរឿងក្បត់ជាតិនោះឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាមិនថយក្រោយចំពោះការកាត់ក្តីសំណុំរឿងក្បត់ជាតិនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិ និងឯករាជ្យជាតិទៅដោះដូរជាមួយជំនួយអ្វីទាំងអស់ ហើយកម្ពុជាក៏មិនអាចថយក្រោយចំពោះដំណើរការកាត់ក្តីក្នុងសំណុំរឿងក្បត់ជាតិនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីថា មិនអាចយកអធិបតេយ្យជាតិមកធ្វើការចរចាអ្វីទាំងអស់ ហើយខ្មោចដែលងាប់ទៅហើយ កុំសង្ឃឹមថា វាអាចរស់ឡើងវិញឱ្យសោះ។ លោកបន្តថា កម្ពុជាមិនអាចទុកឱ្យអ្នកដែលបំផ្លាញជាតិបានរួចខ្លួននោះឡើយ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ហើយថា ទុកឱ្យស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យមួយជាអ្នកដំណើរការកាត់ក្តីក្នុងសំណុំរឿងក្បត់ជាតិ ពុំមាននរណាអាចបញ្ជាឬដាក់គំនាបលើតុលាការបានឡើយ៕

អត្ថបទទាក់ទង