ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យមានការបិទបញ្ចប់សំណុំរឿងទាំងឡាយពាក់ព័ន្ធនឹងសហជីពក្នុងឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យមានការបិទបញ្ចប់សំណុំរឿងទាំងឡាយពាក់ព័ន្ធនឹងសហជីពក្នុងឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យមានការបិទបញ្ចប់សំណុំរឿងទាំងឡាយពាក់ព័ន្ធនឹងសហជីពក្នុងឆ្នាំ២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងយុត្តិធម៌ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយទាក់ទងនឹងសហជីពត្រឹមឆ្នាំ២០១៨នេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ១ម៉ឺន៨ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរដល់សហជីពទាំងឡាយដែលកំពុងជាប់បណ្តឹងនោះ ដាក់ពាក្យស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយលោកក៏សំណូមពរឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់ទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ កម្មករនិយោជិត និងសហជីពទាំងអស់៕

អត្ថបទទាក់ទង