ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា ជាប្រទេសតូច តែចិត្តធំ និងមានគុណធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 64
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា ជាប្រទេសតូច តែចិត្តធំ និងមានគុណធម៌ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា ជាប្រទេសតូច តែចិត្តធំ និងមានគុណធម៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលតូចមែនពិត ប៉ុន្តែមានចិត្តធំ ជាប្រទេសមានគុណធម៌ ហើយរាល់ជនបរទេសដែលមានជំងឺកូវីដ-១៩នៅកម្ពុជាត្រូវទទួលបាននូវការព្យាបាលដោយមិនគិតថ្លៃ ដែលខុសពីបណ្តាប្រទេសមួយចំនួនតម្រូវឱ្យអ្នកជំងឺចេញថ្លៃព្យាបាលខ្លួនឯង។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល​ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត​ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម​ជាមួយក្រសួងសុខាភិបាល​ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យ​ក្រសួងសុខាភិបាល ចាត់វិធានការថែទាំការពារ​អ្នកជំងឺឱ្យបានល្អប្រសើរ​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់​ជាពិសេសការស្នាក់នៅ និងអាហារសម្រាប់បរិភោគជាដើម៕

អត្ថបទទាក់ទង