ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ មុននឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមនៅទីក្រុងហាណូយ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្តពិភាក្សាបន្ថែមទៅលើចំណុចមួយចំនួនដែលមិនទាន់បានពិភា​ក្សាកាលពីក្នុងជំនួបចង្អៀត និងជំនួបកំពូលទ្វេភាគីកន្លងទៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ និងបន្តអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណ: ដែលបានចុះហត្ថលេខារួចមកហើយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយដល់រដ្ឋសភាកម្ពុជា និងអរគុណរដ្ឋាភិបាលវៀត ណាមដែលបានផ្តល់ជំនួយសម្រាប់សាងសង់មជ្ឈ មណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា។ លោកនាយករដ្ឋមន្រ្តីវៀតណាម បានជំរាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រាល់ជំនួយទាំងអស់គឺរដ្ឋាភិបាលវៀត ណាមនឹងផ្តល់ជូនដោយផ្ទាល់ដល់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង