ថ្ងៃនេះជាបុណ្យគម្រប់ខួប ១ឆ្នាំរបស់សពឧបាសិកា ប៊ុន ស៊ាងលី
ថ្ងៃនេះគឺជាថ្ងៃបុណ្យខួបគម្រប់ខួប ១ឆ្នាំរបស់សពឧបាសិកា ប៊ុន ស៊ាងលី ដែលបានចែកឋានទៅកាន់ទីបរមសុខ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទើបបានបង្ហោះផ្សាយនាពេលអម្បាញ់មិញនេះ។
បើតាមសាររបស់លោកនាយករដ្ឋមន្ត្រី លោកថា កូវីដ-១៩ បានបំផ្លាញទំនៀមទំលាប់រយរាប់ពាន់ឆ្នាំលើពិភពលោកនេះ ហើយថាដោយសារលោកជាប់ធ្វើចត្តាឡីស័ក ទើបលោកពុំបានចូលរួមដោយផ្ទាល់ជាមួយកូនចៅរបស់លោក ហើយលោកក៏បានបញ្ជាក់ថា លោកតែងតែនឹកដល់អ្នកម្ដាយរបស់លោកណាស់។