លទ្ធផលផ្លូវការជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានជជែកលើការពង្រឹងឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក។
ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃជំនួបរវាងលោក ប្រាក់ សុខុន និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក៖