ខ្មែរប៉ុស្ដិ៍ Close

ការវិនិយោគអាមេរិកនៅកម្ពុជាមាន ៥២គម្រោង ទំហំទឹកប្រាក់សរុប ១.១ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
ការវិនិយោគអាមេរិកនៅកម្ពុជាមាន ៥២គម្រោង ទំហំទឹកប្រាក់សរុប ១.១ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគអាមេរិកនៅកម្ពុជាមាន ៥២គម្រោង ទំហំទឹកប្រាក់សរុប ១.១ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០១៨

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះថា គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជា មានចំនួន៥២គម្រោង ដែលមានទំហំទឹក ប្រាក់សរុបប្រមាណ១.១ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានប្រមាណ ២៧៤លានដុល្លារអាមេរិក។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈដែលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីខាឡិក (Michael Michalak) អនុប្រធានក្រុម ប្រឹក្សា និងជានាយកគ្រប់គ្រងថ្នាក់តំបន់ ដោយមានការ ចូលរួមពីតំណាងក្រុមហ៊ុនឯកជនធំៗ របស់សហរដ្ឋអាមេរិក សរុប ប្រមាណ ៣០នាក់។

លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនគណៈប្រតិភូពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនា សម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

លោក ម៉ៃឃើល មីខាឡិក បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់និងសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹក នាំប្រទេសឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។ លោកក៏បានជម្រាបជូនអង្គប្រជុំពីសាវតារបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា ជាស្ថាប័នពិគ្រោះយោបល់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលមានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីចម្បងក្នុងការលើក កម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគ ដោយបានផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាមានការិយាល័យចំនួន ៦ នៅក្នុងបណ្តាទីក្រុងនៃប្រទេសជា សមាជិកអាស៊ាន រួមមានទីក្រុងបាងកក ហាណូយ ហ្សាការតា គូឡាឡាំពួ ម៉ានីល និងសិង្ហបុរី។

លោកប្រធានគណៈប្រតិភូបានបន្ថែមថា តាមរយៈកិច្ច ពិភាក្សានាថ្ងៃនេះ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន៕

អត្ថបទទាក់ទង