ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌សម្រេចបង្កើតគណកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី~ខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ឯកសារ 55
ក្រសួងយុត្តិធម៌សម្រេចបង្កើតគណកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី~ខេត្ត ក្រសួងយុត្តិធម៌សម្រេចបង្កើតគណកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី~ខេត្ត

នៅថ្ងៃទីចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី~ខេត្ត (គ.យ.ក.ស.) ។ សេចក្ដីសម្រេចនេះត្រូវបានបង្កើតឡើងបន្ទាប់ពីមានការកកស្ទះសំណុំរឿងជាច្រើន នៅតាមសាលាដំបូងរាជធានីខេត្ត ដែលភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន។ គណកម្មការនេះមានភារកិច្ចដូចខាងក្រោម៖

  • ១.ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត
  • ២.ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើ សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
  • ៣.ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
  • ៤.តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ។

អត្ថបទទាក់ទង