ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងពីបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទូលស្នើសុំព្រះរាជទានលើកលែងទោស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1531
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងពីបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទូលស្នើសុំព្រះរាជទានលើកលែងទោសអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងពីបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទូលស្នើសុំព្រះរាជទានលើកលែងទោស

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកពីបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជា តាមច្បាប់កម្អុជាក្នុងការទូលស្នើសុំព្រះរាជទានលើកលែងទោសយោងតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា ការស្នើលើកលែង ទោសទណ្ឌិតណាម្នាក់នៅពេលណាក៏បាន គឺមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះដែលមានបុព្វសិទ្ធិស្នើទៅព្រះមហាក្សត្រ យោងតាមមាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ ហើយពាក្យថា”ទណ្ឌិត” គឺជាជនទាំងឡាយណាដែលមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីតុលាការ។

លោក គឹម សន្តិភាព​ បានគូសបញ្ជាក់ថា ការប្រើប្រាស់ ឬមិនប្រើប្រាស់បុព្វសិទ្ធិពិសេសនេះ ជាការសម្រេចរបស់នាយករដ្ឋមន្ត្រី ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ ព្រោះតុលាការបានអនុវត្តអំណាចតាមឆន្ទានុសិទ្ធិរបស់ខ្លួនតាមច្បាប់ចប់សព្វគ្រប់ហើយ៕

អត្ថបទទាក់ទង