ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តាំផ្ញើទៅកាន់អ្នកគាំទ្រមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តាំផ្ញើទៅកាន់អ្នកគាំទ្រមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តាំផ្ញើទៅកាន់អ្នកគាំទ្រមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារផ្តាំផ្ញើទៅកាន់អ្នកគាំទ្រឧក្រិដ្ឋជន សម រង្ស៉ី ឲ្យប្រាប់មេឧទ្ទាមក្រៅច្បាប់របស់ខ្លួនគោរពរដ្ឋធម្មនុញ្ញកម្ពុជា ប្រសើរជាងគោរពកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងសារនេះដែរ លោក គឹម សន្តិភាព បានអះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ត្រូវបានដាក់បញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ។ ក្នុងន័យនេះ លោកចង់បង្ហាញថា អ្នកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ គួរតែឲ្យតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ជាងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំយក២៣តុលា ជាចំណាប់ខ្មាំងរបស់អ្នក! បើអ្នកពិតជាស្រលាញ់២៣ តុលា មែននោះ សូមប្រាប់ទៅមេឧទ្ទាមរបស់អ្នក ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះស្មារតីនៃ២៣តុលា បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរួចហើយ!»៕

អត្ថបទទាក់ទង