១០ប្រទេស ជាគោលដៅធំជាងគេនៃការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨
កម្ពុជា បាននាំចេញអង្ករចំនួនជាង ៣៨ម៉ឺនតោន (៣៨៩២៦៤តោន) ទៅកាន់ទិសដៅចំនួន ៥៩ប្រទេស ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត។
របាយការណ៍បានឲ្យដឹងថា ប្រទេសចំនួន១០ ដែលបាននាំចូលអង្ករកម្ពុជាច្រើនជាងគេ រួមមាន៖
១- ចិន៖ ជាង ៩៦០០០តោន
២- បារាំង៖ ជាង ៥៧០០០ តោន
៣- ម៉ាឡេស៊ី៖ ជាង ២៨០០០ តោន
៤- ហ្កាបុង៖ ជាង ២១០០០ តោន
៥- ប៉ូឡូញ៖ ជាង ១៩០០០ តោន
៦- ហុល្លង់៖ ជាង ១៩០០០ តោន
៧- អង់គ្លេស៖ ជាង ១៤០០០ តោន
៨- បែលហ្ស៊ិក៖ ជាង ១៣០០០ តោន
៩- ហុងកុង៖ ជាង ១១០០០ តោន
១០- អ៊ីតាលី៖ ជាង ១១០០០ តោន។
សូមជម្រាបថា ក្នុងខែកញ្ញា ឆ្នាំ២០១៨ ការនាំអង្ករចេញតាមរយៈច្រកចេញ-ចូលតែមួយ គឺមានបរិមាណសរុបចំនួន ៤៧៦២៦ តោន ដែលមានការថយចុះចំនួន ២១៥០ តោន ឬ ៤,៥% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕
ប្រភព៖ ខ្លីៗ