ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប៖ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកសារ 46

បើតាមសេចក្ដីប្រកាសព័ត៌មានដែលចុះនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែតុលានេះ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០១៨។ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៨ ថ្ងៃកន្លងមកនេះ នឹងត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ១៩ ខែតុលា ស្អែកនេះ

បើតាម គ.ជ.ប ពលរដ្ឋដែលចុះឈ្មោះថ្មីមានចំនួន ១៨៨,៦៧៥នាក់ តួរលេខដែលបានលុបចេញពីបញ្ជី មានចំនួន ៤៥,២៥១នាក់ និងតួរលេខអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១,៤២៤នាក់។

ខាងក្រោមជាសេចក្ដីជូនដំណឹងលម្អិតពី គ.ជ.ប៖

អត្ថបទទាក់ទង