ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ជូនដំណឹងអំពីកិច្ចប្រជុំជាមួយនិងភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកសារ 168

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ នេះ គ.ជ.ប បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីអំពី «ការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ និងការរៀបចំបញ្ជីបោះឆ្នោតដំបូង និងការត្រៀមបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ» ជាមួយនឹងភាគីពាក់ព័ន្ធ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ១៩ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ១០ ព្រឹក ស្អែកនេះ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្ដីការ គ.ជ.ប អគារថ្មី។

សមាសភាពភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួម រួមមាន៖

  • តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
  • ក្រសួងពាក់ព័ន្ធនានា
  • តំណាងគណបក្សនយោបាយ
  • តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
  • តំណាងស្ថានទូតជប៉ុន
  • អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

ចំណែកឯរបៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖

  • មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធីដោយលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
  • ការផ្សព្វផ្សាយខ្លឹមសារសង្ខេប ស្ដីពី ការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ និងការរៀបចំបញ្ជីបោះឆ្នោតដំបូង និងការត្រៀមបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ ក្រោមអធិបតីភាពឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ
  • មតិយោបល់របស់ភាគីចូលរួម
  • ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងដោយភាគីចូលរួម។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖

អត្ថបទទាក់ទង