ខ្មែរប៉ុស្ដិ៍ Close

បុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់ នៅអាមេរិក ប្រកាសឈប់ពីការងារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 50
បុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់ នៅអាមេរិក ប្រកាសឈប់ពីការងារ បុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់ នៅអាមេរិក ប្រកាសឈប់ពីការងារ

លោក តាំង សារាដា បុគ្គលិកវិទ្យុអាស៊ីសេរីនៅក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅក្នុងប្រទេសកម្ពុជា បានប្រកាសលាឈប់ពីការងាររបស់ខ្លួន បន្ទាប់ពីបំពេញការងារនៅស្ថាប័ននេះអស់រយៈពេលជាច្រើនឆ្នាំ។

ការប្រកាសលាឈប់ពីការងាររបស់លោកធ្វើឡើងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយសរសេរសារយ៉ាងខ្លីថា «ចាប់ពីពេលនេះតទៅ ខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ» ដោយ មិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ហើយលោកបានព្យាយាមមិនធ្វើអត្ថាធិប្បាយដែរ

នៅលើបណ្តាញទំនាក់ទំនងសង្គម មិត្តភក្តិរបស់លោកជាច្រើន បានព្យាយាមសាកសួរពីមូលហេតុ ដែលលោកសម្រេចចាកចេញពីស្ថាប័នផ្សាយសំឡេងគាំទ្រដោយព្រឹទ្ធសភាអាមេរិកាំងមួយនេះ ប៉ុន្តែលោកមិនបកស្រាយតបវិញឡើយ​​​ សូម្បីតែការងារថ្មី ដែលលោកនឹងចាប់យកនាពេលខាងមុខនេះ។

ការលាឈប់របស់លោក​​​ តាំង សារាដា គឺស្ថិតក្នុងដំណាក់កាលវិទ្យុអាស៊ីសេរី គ្រប់គ្រងដោយលោក ហូត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលធ្លាប់មានប្រវត្តិបន្លំខ្លួនចូលពន្ឋនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយក្លែងខ្លួនជាជំនួយការរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ។

ដោយសារការបន្លំខ្លួនចូលទៅក្នុងពន្ធនាគារដោយខុសច្បាប់ លោក ហួត ឃីនវុទ្ធី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះឲ្យចូលខ្លួនក្នុងនាមជាជនសង្ស័យ​​​ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែលោកបានចេញខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Thai Airway ដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិអាមេរិកាំង៕

អត្ថបទទាក់ទង