ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ ព្រះតេជគុណ ហង្ស ដារ៉ា ប្រតិកម្មខ្លាំងៗនិងដាក់ទំនាយឲ្យវិទ្យុអាស៊ីសេរី និងអាមេរិកាំងឲ្យត្រូវរន្ទះបាញ់ ប្រសិនបើមិនសុំទោសជាសាធារណៈរឿងចោទថាធ្វើនយោបាយកាន់ពងឲ្យគេនោម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 25
ទស្សនាវីដេអូ៖ ព្រះតេជគុណ ហង្ស ដារ៉ា ប្រតិកម្មខ្លាំងៗនិងដាក់ទំនាយឲ្យវិទ្យុអាស៊ីសេរី និងអាមេរិកាំងឲ្យត្រូវរន្ទះបាញ់ ប្រសិនបើមិនសុំទោសជាសាធារណៈរឿងចោទថាធ្វើនយោបាយកាន់ពងឲ្យគេនោម ទស្សនាវីដេអូ៖ ព្រះតេជគុណ ហង្ស ដារ៉ា ប្រតិកម្មខ្លាំងៗនិងដាក់ទំនាយឲ្យវិទ្យុអាស៊ីសេរី និងអាមេរិកាំងឲ្យត្រូវរន្ទះបាញ់ ប្រសិនបើមិនសុំទោសជាសាធារណៈរឿងចោទថាធ្វើនយោបាយកាន់ពងឲ្យគេនោម

បាត់ដំបង៖ ប្រធានស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ព្រះតេជគុណ ហង្ស ដារ៉ា បានប្រតិកម្មយ៉ាងខ្លាំងៗចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ថា ការធ្វើនយោបាយរបស់គណបក្សសញ្ជាតិកម្ពុជា គឺជាការធ្វើនយោបាយកាន់ពងឲ្យគេនោម (បម្រើនយោបាយបក្សកាន់អំណាច) នោះគឺជាការលើកឡើងយ៉ាងងងើល ធ្វើឲ្យមានភាពរញ៉េរញ៉ៃដល់សង្គមជាតិ បម្រើមហិច្ឆតារបស់អាមេរិកាំងប៉ុណ្ណោះ។

ជាមួយនឹងនោះដែរព្រះតេជគុណ ហង្ស ដារ៉ាប្រកាសក្តែងៗថា លោក សម រង្ស៊ី និងលោក កឹម សុខា ជាកូនជឹងរបស់អាមេរិក បម្រើបរទេស បម្រើអាមេរិកាំង ក្បត់ជាតិកម្ពុជា ត្រូវតែថ្កោលទោស។

ការប្រតិកម្មខ្លាំងៗយ៉ាងដូច្នេះរបស់ព្រះតេជគុណ ហង្ស ដារ៉ា ធ្វើឡើងក្នុងគ្រាដែលព្រះតេជគុណ បានដឹកនាំសមាជិកសមាជិកាបក្សសញ្ជាតិកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នារសៀលថ្ងៃទី១៨ ខែកក្កដាម្សិលមិញ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រះតេជគុណបានមានសង្ឃដីកាថា ការធ្វើនយោបាយរបស់បក្សសញ្ជាតិកម្ពុជា គឺដើម្បីបង្រួបបង្រួមជាតិ ធ្វើដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាព។

ព្រះតេជគុណ ហង្ស ដារ៉ា បានសង្ឃដីកាថា «អាស៊ីសេរី អ្នកកាសែតអាមេរិកាំង និងអាមេរិកាំងវាឆ្កួត វាជេរលោកឪ [ព្រះតេជគុណ ហង្ស ដារ៉ា] ថា ទ្រពងឲ្យគេនោម កាន់ជើងឲ្យគេ ឃោសនាឲ្យគេ ណែលោកឪរកស៊ីជំនួញ ជំនួញបើមិនចំណេញទាំងអស់គ្នាធ្វើមិនកើតទេ។ ហ្អែងភ្លើ វិជ្ជាជីវៈអ្នកកាសែត ធ្វើតែអ្នកកាសែតទៅ កុំមករញ៉ែរញ៉ៃចោទគេថា កាន់ពងឲ្យគេនោម ចំណាស់អញនេះ អាស៊ីសេរី ធ្វើឲ្យស្រួលបួល ហ្អែងត្រូវសុំទោសអញ បើមិនសុំទោសអញនឹងត្រូវរន្ទះបាញ់អាស៊ីសេរី រន្ទះបាញ់អាមេរិកាំង ហ្អែងភ្លើទេអី នេះជាយុទ្ធសាស្ត្ររបស់អញ អញធ្វើដើម្បីរួបរួមជាតិ អញធ្វើឲ្យប្រទេសអញមានសុខសន្តិភាព»

សូមទស្សនាវីដេអូរបស់ព្រះតេជគុណ ហង្ស ដារ៉ា មានសង្ឃដីកាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តបាត់ដំបង៖

អត្ថបទទាក់ទង