ខ្មែរប៉ុស្ដិ៍ Close

    យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួក សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2043
    យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួក សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួក សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០នាទី យោងតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណ ការ និងដឹកជញ្ជូនដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ ក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ ផ្លូវគោកខេត្ដសៀមរាប។

    ក្រោមការណែនាំដោយផ្ទាល់ពីលោក គឹម ប៉ុណ្ណា ប្រធាន មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្ដ និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងមានការចូលរួមជាអធិបតីពី លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ដ បានដឹកនាំមន្ដ្រី ជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ដ និងចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ នៅក្រុង សៀមរាប ចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាព (អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

    ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅគោលដៅចំនួនពីរកន្លែងគឺ៖
    ទី១ រង្វង់មូលព្រះរាជដំណាក់ និងទី២ រង្វង់មូលនាគ (ផ្សារចាស់) ការចុះផ្សព្វផ្សាយនេះផងដែរ ក្នុងគោលបំណងអប់រំបងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនិងក្រមសីលធម៌ក្នុងការបើកបរ និងសួរសំនួរឆ្លើយយករង្វាន់មួកសុវត្ថិភាព បើឆ្លើយត្រូវ៣សំណួរក្រុម ការងារជូនមួកសុវត្ថិភាព១ តែបើឆ្លើយខុសជូនឯកសារ និងសៀវភៅច្បាប់ យកទៅរៀនបន្ថែម។

    សម្ភារៈចែកជូននាពេលនោះរួមមាន៖
    – មួកសុវត្ថិភាព ២៤មួក
    – សៀវភៅច្បាប់ចរាចរណ៍ ១២០ក្បាល
    – សៀវភៅម៉ូតូ ១២០ក្បាល
    – ជំនួយស្មារតី ១,០០០សន្លឹក
    – ស្ទិកឃ័រមានអក្សរ ២០០សន្លឹក
    – សីលធម៌ ១០ចំណុច ១៤០សន្លឹក
    – ផ្ទាំងថ្មើរជើង ២៥សន្លឹក
    – ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ២៥សន្លឹក៕

    អត្ថបទទាក់ទង