ក្រសួងមុខងារសាធារណៈជូនដំណឹងពីកាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡងក្របខណ្ឌឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងដល់បេក្ខជនដែលបានបំពេញសំណុំបែបបទសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ឱ្យបានជ្រាបថា គណៈកម្មាធិការរៀបចំការប្រឡង នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលបានបំពេញនូវលក្ខខណ្ឌសមស្របឱ្យចូលរួមប្រឡងក្របខណ្ឌសម្រាប់ឆ្នាំ២០១៨នេះចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះតទៅ។

សេចក្តីជូនដំណឹងដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា សម័យប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាល័យសន្ធរម៉ុក៕

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង