ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជូនដំណឹងដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ចំពោះការឈប់សម្រាកនិងប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 65
ក្រសួងការងារ ជូនដំណឹងដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ចំពោះការឈប់សម្រាកនិងប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងព្រះរាជពិធីបុណ្យអុំទូក ក្រសួងការងារ ជូនដំណឹងដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ចំពោះការឈប់សម្រាកនិងប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រាប់ឱ្យសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ប្រសិនបើក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក គឺត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងត្រូវបែងចែកឱ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្របផងដែរ។ ចំពោះករណីកម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ និងមានសិទ្ធិទទួលបាននូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងការងារទាំងស្រុង៖

អត្ថបទទាក់ទង