ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 758
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ កីឡាករ-កីឡាការិនីជំនាញ អាចប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីជំនាញ ប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនបង់ប្រាក់នេះ គឺត្រូវមានបណ្ណកីឡាករជំនាញ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាជំនាញ និងបានឯកភាពដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបច្ចុប្បន្នកីឡាករជំនាញទាំងអស់ មានចំនួនប្រមាណ៥០០០នាក់ផងដែរ ដែលនឹងទទួលបានអត្ថប្រយោជន៍នេះ៕

អត្ថបទទាក់ទង