ចិនរកឃើញជម្ងឺផ្តាសាយជ្រូកថ្មី នៅក្នុងតំបន់មួយ
ប្រទេសចិនបានរកឃើញជំងឺផ្ដាសាយជ្រូកអាហ្វ្រិក (African Swine Fever) នៅក្នុងកសិដ្ឋានមួយភាគខាងកើតខេត្ត Anhui ដែលជាករណីទី ១០ចាប់តាំងពីផ្ទុះជំងឺនេះកាលពីមួយខែមុន។
យោងតាមក្រសួងកសិកម្មឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា សត្វជ្រូកចំនួន ២២ក្បាលបានងាប់ និង៦២ក្បាលទៀតឆ្លងជំងឺនៅក្នុងកសិដ្ឋាននេះដែលមានជ្រូកសរុប ៨០០ក្បាល។ ជំងឺនេះបានបន្ដរីករាលដាលដល់កន្លែងផលិតសាច់ជ្រូកធំជាងគេបំផុតក្នុងពិភពលោកដូចជា Jiamisu, Heilongjiang, ព្រំដែនរុស្ស៊ី និង Wenzhou និងក្នុងខេត្ត Zhejiang ដែលមានចម្ងាយ ៣ ០០០ គីឡូម៉ែត្រទៅភាគខាងត្បូង។
ការរីករាលដាលនេះ បានបង្កឲ្យអ្នកជំនាញជាច្រើនមានការព្រួយបារម្ភខ្លាំងដោយពួកគេអះអាងថាកសិដ្ឋាននៅទីប្រជុំជនងាយរងគ្រោះបំផុតដោយសារម្ចាស់មិនបានយកចិត្តទុកដាក់ពីវិធានការសុវត្ថិភាពក្នុងតំបន់របស់ខ្លួន៕