ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបានឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាជាង ៤លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបានឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាជាង ៤លានដុល្លារ កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ហើយបានឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាជាង ៤លានដុល្លារ

នៅរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កើតឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេស ចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤ លានដុល្លារនេះ រាជរដ្ឋាភិបាល បានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

អត្ថបទទាក់ទង