ខ្មែរប៉ុស្ដិ៍ Close

នៅថ្ងៃនេះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមប្រារព្ធពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 68
នៅថ្ងៃនេះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមប្រារព្ធពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅថ្ងៃនេះអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមប្រារព្ធពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។

មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៏«រំលឹកគុណអង្គរ» នាពេលនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ឆ្នាំនៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២-ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈនិងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។

ក្នុងឱកាសនោះដែរលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បីការពារអង្គរ ឱ្យបានគង់វង្សបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នាដែលជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយគឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។ បេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ ហើយព្រឹត្តិការណ៏រំលឹកគុណអង្គរនេះ យើងនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃការប្រារព្ឋព្រឹត្តិការណ៍រំលឹកគុណអង្គរ(គឺថ្ងៃទី១៤ដល់១៦ខែធ្នូឆ្នាំ២០២២) ក្រៅពីការប្រារព្ឋពិធីសាសនា អាជ្ញាធរជាតិអប្សរានៅបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល៣០ឆ្នាំ របស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៏ដោយចីរភាពរមណីយដ្ឋានអង្អរ រៀបចំការទស្សនានៅតាមការដ្ឋាន និងសារមន្ទីររបស់អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជនចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ ពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា និងពេលរាត្រីមាន ការសម្ដែងសិល្បៈជូនសាធារណជន ទស្សនាកម្សាន្តផង៕


 

អត្ថបទទាក់ទង