ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា

ព្រះវិហារ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក ហ៊ុន សែន ជនជាតិដើមភាគតិចត្រូវបានលើកស្ទួយ និងលើកកម្ពស់យ៉ាងខ្លាំងក្លា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច គោលនយោបាយស្តីពីការចុះបញ្ជីដីធ្លី សិទ្ធិការប្រើប្រាស់ដីសហគមន៍ សំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណីដ៏ផូរផង់រស់រវើក។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែសីហា ឆ្នាំ២០១៨ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងតំណាងជនជាតិដើមភាគតាមបណ្តាខេត្តជាច្រើនផងដែរ ដែលប្រារព្ធឡើងនៅបរិវេណមណ្ឌលកីឡាដ្ឋានខេត្តព្រះវិហារ ទីរួមខេត្តព្រះវិហារ។

បន្ថែមពីនេះទៀត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ពីគោលបំណងនៃការរៀបចំទិវានេះរួមមាន៖

១- លុបបំបាតភាពរើសអើង និងបង្កើនការចូលរួម ការសម្រេចចិត្តលើការអនុវត្តផែនការ និងដំណើរការអភិវឌ្ឍជាតិ តំបន់ និងអន្តរជាតិ
២- កំណត់គោលនយោបាយអភិវឌ្ឍសម្រាប់ជនជាតិដើមស្របតាម វប្បធម៌ ប្រពៃណី ជំនឿ និងភាសាររបស់ពួកគាត់ ការស្វះស្វែងរកជំនួយដើម្បីអភិវឌ្ឍជនជាតិដើមភាគតិច ជាពិសេសស្រ្តី និងកុមារ ព្រមទាំងលើកម្ពស់អនុវត្តក្របខណ្ឌច្បាប់ផងដែរ។

សូមបញ្ជាក់ដែរថា នៅទូទាំងពិភពលោកមានជនជាតិដើមភាគតិច ជាង ៣៧០លាននាក់ នៅ៩០ប្រទេស ក្នុងនោះកម្ពុជាជាប្រទេសចំណាស់មួយដែលមានជនជាតិដើមភាគតិចចំនួន២៤ក្រុមដែលមានអំបូរខុសៗគ្នាចំនួន ២៧៦,៨៧៨នាក់ (២០១៥)ក្នុងខេត្តទាំង១៥នៃព្រះរាជាណាចក្រកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងអភិវឌ្ឍជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន១៤១សហគមន៍ តាមគោលដៅខេត្តមួយចំនួន និងក្រសួងមហាផ្ទៃចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិភាគតិចជានិតិបុគ្គលបានចំនួន១២៥សហគមន៍ និងសហគមន៍ចំនួន២៤បានទទួលប្លង់កម្មសិទ្ធិដីសមូហភាពពីក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់ផងដែរ៕

អត្ថបទទាក់ទង