ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បន្តនាំអាវរងារដែលជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងបណ្ដាអង្គភាពចំណុះសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 32
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បន្តនាំអាវរងារដែលជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងបណ្ដាអង្គភាពចំណុះសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បន្តនាំអាវរងារដែលជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងបណ្ដាអង្គភាពចំណុះសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង តាមកងឯកភាពជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ចើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ តាមបណ្ដាអង្គភាពចំណុះសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ដែលពិធីនេះធ្វើឡើងនៅទី បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងលើកឡើងអំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ-ឡាវ ដែលគណៈបញ្ជាការឯកភាពសមូរភូមិមុខទិសទី១ ទទួលខុសត្រូវ។

លោកថា រហូតមកដល់ពេលនេះ ហាក់មានសភាពស្ងប់ស្ងាត់ធម្មតា បើទោះបីកន្លងមកធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗបានកើតឡើងយ៉ាងណាក្តី តែភាគីទាំងសងខាងបានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និងបញ្ចៀសបាន រាល់សកម្មភាព ទាំងឡាយណាដែលនាំអោយឈានទៅរកការប្រឈមមុខគ្នាដោយប្រដាប់អាវុធ។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា បណ្តាអង្គភាពជួរមុខទាំងអស់ បាននិងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រសំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យប្រែក្លាយអតីតតំបន់ប្រយុទ្ធ មកជាតំបន់អភិវឌ្ឈន៍ ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀង ពីតំបន់គ្រោះថ្នាក់ ឱ្យទៅជាតំបន់ទេសចរណ៍ និងកសាងខ្សែបន្ទាត់ព្រំដែនជាមួយ ប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចទាំងទ្វេរ ដែលជានិច្ចជាកាលសម្តេចតែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធយើង។

លោកក៏ថ្លែងអំណរគុណ ព្រមទាំងកោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ហើយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះ ប្រជាពលរដ្ឋនៅក្នុងស្ថានភាពគ្រោះមហន្តរាយនានា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និង ការពារសុខសន្តិភាព ឱ្យបានស្ថិតស្ថេរយូរអង្វែង ដោយបន្តវេនពីមួយ ជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលបុព្វបុរសជំនាន់មុនៗបានបង្កើត និងបន្សល់ទុកឱ្យយើងជំនាន់ក្រោយ។

លោកឧត្តមសេនីយ៍ឯកមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងលើកឡើងថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើម ដែលមនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួនមក ជំនួសបើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃអោយបាននៅគង់វង្សយូរអង្វែង៕

Credit: Fresh News

អត្ថបទទាក់ទង