ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះវិហារជំរុញឲ្យមានរៀបចំនូវទេសចរណ៍សាសនា វប្បធម៌ ផ្សារភ្ជាប់នឹងធម្មជាតិនៅតាមវត្តអារាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
អភិបាលខេត្តព្រះវិហារជំរុញឲ្យមានរៀបចំនូវទេសចរណ៍សាសនា វប្បធម៌ ផ្សារភ្ជាប់នឹងធម្មជាតិនៅតាមវត្តអារាម អភិបាលខេត្តព្រះវិហារជំរុញឲ្យមានរៀបចំនូវទេសចរណ៍សាសនា វប្បធម៌ ផ្សារភ្ជាប់នឹងធម្មជាតិនៅតាមវត្តអារាម

ព្រះវិហារ៖ លោកអភិបាលខេត្តព្រះវិហារ និងលោក ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានមូលមតិបង្កើតនូវបុណ្យផ្កាប្រាក់សាមគ្គីដើម្បី ប្រមូលបច្ច័យកសាងព្រះវិហារវត្តពើងព្រះគោ ស្ថិក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងពីសមិទ្ធនានា ការអភិវឌ្ឍចម្រើនមិនថាវិស័យអាណាចក្រ ប៉ុណ្ណោះទេ វិស័យពុទ្ធចក្រក៏កាន់តែមានភាពរីចម្រើនរុងរឿង តាមរយៈការកសាងសំណង ហេដ្ឋារចនាសម្ព័ន្ធរួមមានកុដិ ព្រះវិហារ ក្នុងវត្តអារាម បម្រើឲ្យវិស័យព្រះពុទ្ធសាសនាយើង រីកស្គុះស្គាយនៅទូទាំងប្រទេស ទាំងនេះកើតចេញពី ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវ បានធ្វើឲ្យ ប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន និងអនាគត ។

លើសពីនោះ លោកអភិបាលខេត្ត ស្នើសុំឲ្យពុទ្ធបរិស័ទ្ធ លោកតា លោកយាយ ជាពិសេសព្រះសង្ឃគ្រប់ព្រះអង្គ សូមជួយបញ្រ្ជាបជាមួយនឹងព្រះធម៌ ផ្សព្វផ្សាយអប់រំដល់ ស្រទាប់យុវជន កូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ការពាក់មួកការពារ ជាដើម ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាឃាតករដ៏សាហាវបំផុតក្នុងសង្គម និងចូលរួមសហការ ជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់កុំឲ្យមានការចរាចរ និងប្រើប្រាស់គ្រឿង ក្នុងមូលដ្ឋានរបស់ខ្លួន ។ បន្ថែមពីនោះទៀត លោកបានស្នើឲ្យមានការចូលរួមទាំងអស់គ្នាក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដោយការរៀបចំឲ្យមានទេសចរណ៍សាសនា វប្បធម៌ ដោយផ្សារភ្ជាប់នឹង ទេសចរណ៍ធម្មជាតិ ការលម្អសោភ័ណ្ឌវត្តអារាម ឲ្យមានភាពស្រស់ស្អាត ដើម្បទាក់ទាញភ្ញៀវ ពុទ្ធបរិស័ទចូលរួម នាំឲ្យមានការអភិវឌ្ឍបន្ថែមទៀត ។

សូមបញ្ជាក់ថា បច្ច័យទទួលបានសរុបជាង ៣៨លានរៀល និង១,៦០០$ដុល្លារអាមេរិក ដែលបានពីការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធបរិស័ទ ប្រគេនជូនព្រះសង្ឃដើម្បីយក មកសាងសង់ព្រះវិហារ ក្នុងវត្តពើងព្រះគោ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

អត្ថបទទាក់ទង