ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរអាមេរិកបានរកឃើញផ្លូវក្រោមដីរបស់ក្រុមឈ្មួញគ្រឿងញៀន វែងជាងគេ ទៅដល់មិកសុិក

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57

អាជ្ញាធរអាមេរិកបានរកឃើញផ្លូវរូងក្រោមដីដ៏វែងមួយបានដឹកជញ្ជូនគ្រឿងញៀនដ៏សម្ងាត់មួយលាតសន្ធឹងពីអតីតហាង KFC ក្នុងរដ្ឋអារីហ្សូណាទៅកាន់ប្រទេសម៉ិកស៊ិក។ ផ្លូវនេះស្ថិតនៅក្រោមភោជនីយដ្ឋានចាស់មួយកន្លែងក្នុងទីក្រុង San Luis តាមខាងក្រោមព្រំដែនរហូតដល់ផ្ទះមួយក្នុងទីក្រុង San Luis Rio Colorado។

មន្រ្តីអាមេរិកនិយាយថា ច្រកកាត់នេះមានជម្រៅ ៧ ម៉ែត្រកម្ពស់ ១.៥០ ម៉ែត្រ និងទទឹង ១ម៉ែត្រ ហើយច្រកនេះទៅដល់ក្រោមគ្រែក្នុងផ្ទះមួយ ក្នុងប្រទេសម៉ិកស៊ិក។ថ្នាំញៀនត្រូវបានគេជឿថា យោងឡើងតាមរយៈខ្សែ។

នេះមិនមែនជាការរកឃើញលើកទីមួយទេ ពីរឆ្នាំមុនផ្លូវក្រោមដីប្រវែង ៨០០ម៉ែត្រ ត្រូវបានរកឃើញដោយអាជ្ញាធរនៅទីក្រុង San Diego រដ្ឋ California ដែលជាផ្លូវរូងក្រោមដីវែងជាងគេដែលគេប្រើប្រាស់ដើម្បីដឹកកូកាអីុន និងកញ្ឆា៕

ផ្លូវក្រោមនេះអ្នកជំនេញបាននិយាយថាវាមិនមែនការងាយស្រួលនោះឡើយក្នុងការជីករូងផ្លូវក្រោមនេះ ហើយក៏មិនអាចអ្នកដែលគ្មានជំនេញជីកវានោះដែរ។ វាត្រូវបានជីកដោយអ្នកជំនេញ (វិស្វករ) ដែលត្រូវបានគេជួលអោយធ្វើការជីករូងនេះឡើង ដើម្បីងាយស្រួលអោយពួកគេដឹកជញ្ជូនរបស់ខុសច្បាប់ឆ្លងដែន។

ប្រភព៖ trollkhmer