ខ្មែរប៉ុស្ដិ៍ Close

ឱកាសចូលបម្រើការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ២០១៨

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ មុខរបរ 59
ឱកាសចូលបម្រើការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ២០១៨ ឱកាសចូលបម្រើការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ២០១៨

នៅក្នុងសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈឆ្នាំ២០១៨ បានប្រកាសប្រឡងជ្រើសរើសបេក្ខជន ដើម្បីចូលបម្រើការងារនៅថ្នាក់រដ្ឋបាលទៅតាមមុខជំនាញ-ឯកទេសចំនួន ១៥កន្លែង និងនៅ​ថ្នាក់​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តចំនួន ១៥កន្លែង។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថាក្រសួងនឹងចាប់លក់ពាក្យ និងទទួលពាក្យ ពីថ្ងៃជូន​ដំណឹង​នេះ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

ដូច្នេះចំពោះបងប្អូនដែលមានបំណងចង់ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចអាន​ព័ត៌មាន​ទាក់ទង និងលក្ខខណ្ឌនានារបស់ក្រសួងនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះបាន ហើយក៏​អាចទាញ​យកពាក្យសុំសិទ្ធិប្រឡង​តាមរយៈ​តំណខាង​ក្រោមបានដោយសេរី ៖

១-បេក្ខជនជាសិស្ស និស្សិត https://drive.google.com/open…
២-បេក្ខជនជាមន្ត្រីរាជការ https://drive.google.com/open…

អត្ថបទទាក់ទង