ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាឈ្នះមេដាយ ១៣គ្រឿង ពីព្រឹត្តិការណ៍ជើងឯកកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កីឡា - សុខភាព 51
កម្ពុជាឈ្នះមេដាយ ១៣គ្រឿង ពីព្រឹត្តិការណ៍ជើងឯកកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាឈ្នះមេដាយ ១៣គ្រឿង ពីព្រឹត្តិការណ៍ជើងឯកកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ នៅប្រទេសមីយ៉ាន់ម៉ា

គិតមកដល់ត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ វ៉ូវីណាមកម្ពុជាបានយកឈ្នះមេដាយសរុបចំនួន១៣គ្រឿងហើយ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធិ៧គ្រឿងពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅទីក្រុង ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដែលដំណើរការជាផ្លូវការបាន២ថ្ងៃហើយ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ, លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបញ្ជាក់មកថា មេដាយដែលកម្ពុជាកំពុងក្តោបក្តាប់ក្នុងដៃនាពេលនេះ គឺមានមេដាយសរុបចំនួន១៣វិញ្ញាសា ក្នុងនោះឈ្នះមេដាយមាស៣គ្រឿង ដែលដណ្ដើមបានលើវិញ្ញាសាសម្ដែង ដោយកីឡាការិនីម្នាក់ និង កីឡាករ៣នាក់, វិញ្ញាសាសម្ដែងបុរស២នាក់ និងវិញ្ញាសាប្រយុទ្ធបុរស។

កីឡាករ ប្រាក់ សុវណ្ណនី និង សុខ សម្បត្តិ ឈ្នះមេដាយប្រាក់១គ្រឿង លើប្រភេទ វិញ្ញសាវាយគូរបុរស, កីឡាការិនី ពៅ សុខា ឈ្នះមេដាយសំរឹទ្ធិ១គ្រឿង លើវិញ្ញាសាមេគុនដាវនារី, កីឡាករ ម៉េត សារី ឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសាមេគុនដាវបុរស កីឡាការិនី សុក សុភី យកឈ្នះកីឡាការិនីហ្វីលីពីន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត ដើម្បី ឡើងទៅ ដណ្ដើម មេដាយមាស។ កីឡាការិនី ហ៊ឹម ដាណេ បានចាញ់ម្ចាស់ផ្ទះដោយការចាប់ ឆ្នោត បន្ទាប់ពីស្មើ ពិន្ទុទាំង៣ទឹក និងបន្ដស្មើនៅទឹកបន្ថែម។ ការបរាជ័យនេះ បានធ្វើឱ្យ ហ៊ឹម ដាណេ ទទួលបាន ត្រឹមមេដាយសំរឹទ្ធិ។

លោក អ៊ូ រតនា បានបញ្ជាក់ទៀតថា កម្ពុជាឈ្នះមេដាយ៩គ្រឿង និងនៅព្រឹកថ្ងៃទី១០ ខែសីហានេះ អត្ដពលិកកម្ពុជា ឈ្នះមេដាយ៤គ្រឿងបន្ថែមទៀត ខណៈនៅពេលល្ងាច ថ្ងៃទី ១០ ខែសីហានេះ យើងនៅសល់វិញ្ញាសាប្រយុទ្ធ និងសម្ដែងជាច្រើនទៀត ក្នុងនោះវិញ្ញាសា ប្រយុទ្ធចំនួន៣ ដែលកម្ពុជាត្រៀមចូលដល់វគ្គផ្ដាច់ព្រ័ត្រ ដូច្នេះកម្ពុជានឹងឈ្នះមេដាយ បន្ថែមទៀត។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មរបស់វ៉ូវីណាមកម្ពុជា នៅក្នុងជើងឯកអាស៊ីអាគ្នេយ៍ ដែលមានប្រទេសសរុបចំនួន៨នោះ គឺនៅសល់៣ថ្ងៃទៀត ដែលកម្ពុជារំពឹងថានឹងបន្តឈ្នះ មេដាយជាច្រើនទៀត៕

អត្ថបទទាក់ទង