ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តក្រចេះ នាំយកសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងឃុំដា ស្រុកចិត្របុរី ចំនួន ១៨៤គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
អភិបាលខេត្តក្រចេះ នាំយកសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងឃុំដា ស្រុកចិត្របុរី ចំនួន ១៨៤គ្រួសារ អភិបាលខេត្តក្រចេះ នាំយកសម្ភារមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងឃុំដា ស្រុកចិត្របុរី ចំនួន ១៨៤គ្រួសារ

ក្រចេះ៖ នៅព្រឹកថ្ងៃសៅរ៍ទី៤ ខែសីហា ឆ្នាំ២០១៨ នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មាធិការ សាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១៨៤គ្រួសារ ដែលអញ្ជើញមកពីភូមិម្រើម ភូមិដា ភូមិជួរជ្រៃ និងភូមិខ្នងពស់ ក្នុងឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសារទឹកឆ្អិន និងគេងក្នុងមុងជានិច្ច សូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។

លោកអភិបាលខេត្ត បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកសុីអីវ១យួរ ទឹកត្រី១យួរ មុង១ តង់១ និងធុងចំរោះទឹក១ ផងដែរ៕

អត្ថបទទាក់ទង